កំហឹង ប្រៀបបាននិងភ្លើងឥតផ្សែង
កាលណាភ្លើងកំហឹងឆាបឆេះឡើងសន្ធោសន្ធៅហើយ អ្វីៗក៏អាចកើតឡើងបានដែរ
ទើបពេលនេះពួកយើងនឹងលើកយករឿងមួយទាក់ទង និងការគ្រប់គ្រងកំហឹង និង
លទ្ធផលដែលទទួលបានពីភ្លើងកំហឹង ។ ខាងក្រោមនេះជាដំណើររឿង
អាឆាវ ជាក្មេងប្រុសម្នាក់មានចរិតឫកពា ឆាប់មួរម៉ៅ
ខឹងច្រលោតឆេវឆាវគ្មានហេតុផល នណាក៏មិនអាចណែនាំ និងហាមឃាត់កំហឹងរបស់គេបានឡើយ ។
ឪពុករបស់អាឆាវ បានដឹងរឿងនេះគាត់ពិបាកចិត្តណាស់
គាត់តែងតែដើរសុំការអធ្យាស្រ័យពីសំណាក់ អ្នកជិតខាងក្នុងភូមិគ្រប់ៗគ្នា
កុំអោយមានការគុំគួន កូនរបស់គាត់ ។ ក្រោយពេលត្រឡប់ មកពីវត្ត វិញឪពុកបាន
ទូន្មានតាមសង្ឃដិកាអំពីវិធីគ្រប់គ្រងកំហឹង ហើយនៅពេល ទៅដល់ផ្ទះ ក៏បានហុចដែកគោលមួយធុងធំទៅអោយកូន
ហើយប្រាប់ថា នៅពេលណាដែលកូន មានអារម្មណ៍មិនល្អ ខឹងអ្នកណារឿងអ្វីមួយ
សូមកូនយកដែកគោលដែលពុកឱ្យនេះ ទៅដំភ្ជាប់នៅរបងខាងក្រោយផ្ទះយើងចុះ។
ថ្ងៃដំបូងកន្លងផុតទៅ
អាឆាវបានវាយដែលគោលដែលឪពុកអោយនៅលើរបងដល់ទៅ ៤១ដើម។ ថ្ងៃបន្ទាប់ទៀត វាយអស់៣៥ដើម
តែពីមួយថ្ងៃទៅមួយថ្ងៃចំនួនដែកគោលបាន ថយចុះទៅៗ
ព្រោះក្មេងប្រុសនោះមានអារម្មណ៍ថាការដែលខំព្យាយាមទប់អារម្មណ៍ ធ្វើអោយ ចិត្តស្ងប់
នឹងការស្គាល់ខ្លួនឯងបានច្បាស់វាងាយស្រួលជាងការដើរទៅវាយដែកគោល
នៅខាងក្រោយផ្ទះឆ្ងាយណាស់។
រហូតដល់ថ្ងៃមួយ
គេអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានចិត្តក៏កាន់តែធ្ងន់ គេក៏ដើរមករកឪពុក
ហើយប្រាប់ឪពុកគេថា នៅថ្ងៃនោះគេមិនមានអារម្មណ៍ខឹងអ្វីឡើយដោយអាចគ្រប់គ្រង
ខ្លួនឯងបាន។
ឪពុកគេញញឹមហើយប្រាប់កូនប្រុសថា បើពិតជាអញ្ចឹងមែននោះ
ចូរកូនព្យាយាមដកដែកគោល ចេញពី របងក្រោយផ្ទះវិញម្តងមួយដើមៗ ជារៀងរាល់ថ្ងៃ។
ក្មេងប្រុសក៏ដកមួយថ្ងៃម្តងៗព្រោះគេលែងមានអារម្មណ៍ខឹងហើយ រហូតដល់ ទីបំផុត
ដែកគោលទាំង អស់ត្រូវបានដកចេញអស់ពីរបង ។ ខណៈនោះអាឆាវ សប្បាយចិត្ត ណាស់
ក៏ប្រញ៉ាប់រត់ប្រាប់ឪពុករបស់គេពីរឿងនេះឪពុកក៏ដឹកដៃកូនដើរ សំដៅទៅរបង
ខាងក្រោយផ្ទះនោះហើយនិយាយថា៖ “កូនពិតជាធ្វើបានល្អណាស់ពេលនេះ តែចូរកូនក្រឡេក មកមើល ទៅរបងកូនឃើញទេ
របងវាមិនមានសភាពដូចដើមទេ! វាពោរពេញទៅដោយស្នាម ប្រហោងធ្លុះធ្លាយដោយសារស្នាដៃ កូន។”
“កូនត្រូវចាំទុកថា
កាលណាដែលយើងមិនអាចគ្រប់គ្រង់នូវការខឹងគ្រោធហើយបញ្ចេញ ទៅលើមនុស្ស ឬ
វត្ថុអ្វីមួយវាតែងតែបន្សល់ទុកស្នាមរបួស ដូចជាស្នាមដែកគោលនេះអញ្ចឹង។
បើទោះបីជាយើងសុំទោស រាប់រយដងក៏មិនអាចលុបស្នាមរបួសឬការឈឺចាប់ដែល កើតឡើងបានដែរ”។
តម្លៃអប់រំ៖ «បុគ្គលដែលមិនចេះគ្រប់គ្រងគំហឹងគឺជាមនុស្សដែលមានវិប្បដិសារីពេញមួយជីវិត» បើយើងព្យាយាមបង្កើតកំហឹងដាក់លើវត្ថុប្រើប្រាស់
ឬលើអ្នកណាម្នាក់ អ្នកដែលឈឺចាប់បំផុតគឺខ្លួនអ្នក ព្រោះអ្នកបានព្យាយាមដេកអោបភ្លើងជាប់និងដើមទ្រូងអ្នកទៅហើយ។
Comments
Post a Comment