ស្នាដៃពានរង្វាន់អក្សរសិល្ប៍ឥន្ទ្រទេវីមានចំនួន៣លើក


ពានរង្វាន់អក្សរអក្សរសិល្ប៍ឥន្ទ្រទេវី ឆ្នាំ១៩៦០-១៩៦១
-ផ្នែកប្រលោមលោក(មានបេក្ខជនចំនួន៨៨នាក់)
+រង្វាន់ទី១ បានទៅលើលោក សួន សុរិន្ទ ក្នុងស្នាដៃរឿង ព្រះអាទិត្យថ្មីរះនៅលើដីចាស់ អ្នកនិពន្ធ សួន សុរិន្ទ កើតនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៣០ នៅសង្កាត់ជ្រៃ ស្រុកសង្កែ ខេត្តបាត់ដំបង ធ្វើការនៅព្រះរាជតិភូស្ថាន ក្រុងភ្នំពេញ។
+រង្វាន់ទី២ បានទៅលើលោក អ៊ឹម ឆុំ ក្នុងស្នាដៃរឿង ព្រះនាងរ៉ែនណែត អ្នកនិពន្ធ អ៊ឹម ឆុំ កើតនៅខែមករា ឆ្នាំ១៩១៣ នៅសង្កាតលេខ៦ ក្រុងភ្នំពេញ ជាអ្នកតំណាងរាស្រ្តរដ្ឋសភា ក្រុងភ្នំពេញ។
+រង្វាន់ទី៣ បានទៅលើលោក ណុប សាវ៉ាន ក្នុងសា្នដៃរឿង ជីវិតខ្ញុំ អ្នកនិពន្ធ ណុប វ៉ាន កើតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩២៨ នៅសង្កាត់ដំបូកខ្ពស់ ស្រុកបន្ទាយមាស ខេត្តកំពត ជាលេឋាធិការនៅក្រុមអាជីវកម្មអាយស្ម័យយាន នាក្រុងភ្នំពេញ។
+រង្វាន់លើកទឹកចិត្តមាន៣ រូប៖
១/បានទៅលើលោក កែប វ៉ាន់ឌី ក្នុងស្នាដៃរឿង ពលរដ្ឋគំរូ លោកធ្វើការនៅទីចាត់ការអប់រំមូលដ្ឋានជាតិភ្នំពេញ។
២/បានទៅលើលោក គុយ ឡូត ក្នុងស្នាដៃរឿង សែនកម្សត់ លោកជាលេខាធិការនៅមន្ទីរពេទ្យកាល់ម៉ែតនៅភ្នំពេញ។
៣/បានទៅលើលោក សរ ឡុច ក្នុងស្នាដៃរឿង វាសនាយុវជន លោកជាគ្រូបង្រៀននៅសាលាបឋមសិក្សារមាស ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ផ្នែកកវីនិពន្ធ(មានបេក្ខជនចំនួន៨៧នាក់)
+រង្វាន់ទី១ បានទៅលើលោក ចាប ពិន ក្នុងស្នាដៃកំណាព្យ អធិប្បាយ៥សុភាសិត។
លោក ចាប ពិន កើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩០៧ នៅសង្កាត់ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ លោកមានមុខងារជាអធិបតីក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។
+រង្វាន់ទី២ បានទៅលើលោក ផល ទិត្យ ក្នុងស្នាដៃកំណាព្យជួនជា ។ លោក ផល ទិត្យ កើតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៤០ លោករស់នៅសង្កាត់ព្រែកខ្ពម ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកមានតួនាទីធ្វើការវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។
+រង្វាន់ទី៣ បានទៅលើលោក វ៉ាន់ សរ ក្នុងស្នាដៃកំណាព្យ រឿងព្រះជីវប្រវត្តិសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ។ លោក វ៉ាន់ សរ កើតនៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៣០ ។ លោកមានស្រុកកំណើត នៅសង្កាត់ព្រៃកតាស ស្រុកពារាំង ខេត្តព្រៃវែង មានតួនាទីជានិស្សិតជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល ក្រុងភ្នំពេញ។
+រង្វាន់លើកទឹកចិត្តមាន៣នាក់គឺ
១/បានទៅលើលោក ឱម ណាគ្រី  ធ្វើការនៅវិទ្យាស្ថានគរុកោសល្យជាតិភ្នំពេញ ក្នុងស្នាដៃកំណាព្យ អក្សរសាស្រ្ត និងកវីខ្មែរ។
២/បានទៅលើលោក យូ អ៊ុន ធ្វើការនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ក្នុងស្នាដៃកំណាព្យ ទារទកស្សប។
៣/បានទៅលើលោក ញូ័ន សៀង ជាលេខាធ្វើការនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ក្នុងស្នាដៃកំណាព្យ ការរលាយភពផែនដី និងការកើតសារជាថ្មីឡើងវិញ។
-ផ្នែកល្ខោន(បេក្ខជនចំនួន២០នាក់)
+រង្វាន់ទី១ គ្មានអ្នកណាទទួលបានឡើយ
+រង្វាន់ទី២ បានទៅលើបេក្ខជន២នាក់គឺ
១/បានទៅលើលោក ឆេង ផុន ក្នុងស្នាដៃរឿង ស្លឹកឈើខ្លះធ្លាក់ឆ្ងាយចេញពីគល់ ។ អ្នកនិពន្ធ ឆេង ផុន ជាគ្រូបង្រៀន និងជាអ្នករាំក្នុងវង់ល្ខោនព្រះរាជទ្រព្យ។
២/បានទៅលើលោក នួន កន ក្នុងស្នាដៃរឿង ពិតផងពីរោះផង ។ លោក នួន កន មានមុខរបរជា គ្រូបង្រៀន នៅមន្ទីរចាត់ការគរុកោសល្យ ក្រុងភ្នំពេញ។
+រង្វាន់ទី៣ ក៏មានបេក្ខជន២នាក់ដែរគឺ
១/ បានទៅលើលោក លី គឹមអួង ក្នុងស្នាដៃរឿង សោភ័ណរាត្រី។
លោក លី គឹមអួង មានមុខរបរជា គ្រូបង្រៀន នៅមន្ទីរចាត់ការគរុកោសល្យ ក្រុងភ្នំពេញ។
២/ បានទៅលើលោក តាន់ សេងគី ក្នុងស្នាដៃរឿង វីរជនខ្មែរ។ លោក តាន់ សេងគី ជាអតីតសិស្សគរុវិជ្ជា។

ពានរង្វាន់អក្សរសិល្ប៍ឥន្ទ្រទេវី លើកទី២ ឆ្នាំ១៩៦៣
-ផ្នែកប្រលោមលោក(មានបេក្ខជនចំនួន៨២នាក់)
+រង្វាន់ទី១ បានទៅលើលោក ឡឹក រ៉ាវី ក្នុងស្នាដៃរឿង ជាតិស្ត្រី។
+រង្វាន់លើកទឹកចិត្ត បានទៅលើលោក  ពេជ ឆន ក្នុងស្នាដៃរឿង សហករណ៍នារី។
-ផ្នែកកវីអ្នកនិពន្ធ(មានបេក្ខជនចំនួន៤៨នាក់)
+រង្វាន់ទី១  បានទៅលើលោក កើក គីហ៊ាង ក្នុងស្នាដៃរឿង សមុច្ច័យកំណាព្យ។
អ្នកនិពន្ធ កើក គីហ៊ាង រស់នៅឃុំកំពង់ឃ្លាំង ស្រុកជីក្រៃង ខេត្តសៀមរាប លោកជាសមាជិកព្រឹទ្ធសភា តំណាងខាងអ្នកនេសាទ។
-ផ្នែកល្ខោន(មានបេក្ខជនចំនួន២៥នាក់)

ពានរង្វាន់អក្សរសិល្ប៍ឥន្ទ្រទេវី លើកទី៣ ឆ្នាំ១៩៦៧
-ផ្នែកប្រលោមលោក
+រង្វាន់លេខ៣ បានទៅលើលោក ត្រឹង ថាក់សឹន ក្នុងស្នាដៃរឿង ចន្ទរះជីវិតរលត់។
-ផ្នែកកវីនិពន្ធ(គ្មាន)
-ផ្នែកល្ខោន
+រង្វាន់លេខ១ បានទៅលើលោក ចន្ទ ស៊ីផុន ក្នុងស្នាដៃរឿង ឈាមឪពុក។  អ្នកនិពន្ធ ចន្ទ ស៊ីផុន កើតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៣៩ នៅសង្កាត់បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកមានតួនាទីជា គ្រូបង្រៀន និងកាន់មុខតំណែងជាអភិបាលស្រុកបារាយណ៍។
អ្នកស្រាវជ្រាវ៖ គិន ធារ៉ា
ប្រភពឯកសារ៖ ពានរង្វាន់អក្សរសិល្ប៍ខ្មែរ ឆ្នាំ១៩៥៣-១៩៩៨

Comments