សង្ខេបរឿង«មនុស្សលោភ»


សង្ខេបរឿង«មនុស្សលោភ»
-មាននាងកុមារីជាកូនកសិករម្នាក់ប្រកបរបជីដំឡូង តែសម័យថ្ងៃមួយនាងកុមារីបានដើរជីកដំឡូងស្រាប់តែរបូតផ្លែចបចូលក្នុងរូង។

-នាងបានស្រែប្រាប់ថា បើមានអ្នកណាជួយយកចបជីកពីក្នុងរូងបានខ្ញុំស្ម័គ្រចិត្តតាមបម្រើអ្នកអស់មួយជីវិត។ នៅពេលនោះនាងបានដើរឃើញខ្លាដែលមានខ្លួនសុទ្ធតែដំបៅហើយមានទាំងដង្កូវទៀត។
-ខ្លាបានប្រាប់ថាបើចៅអាចឆ្លើយនឹងសំណួរពីររួច យើងនឹងជួយឯង។
-ខ្លាបានសួរថា តើខ្លួនយើងមានក្លិនស្អុយទេ?
-នាងកុមារីឆ្លើយថា ខ្លួនលោកក្រអូបណាស់។
-ខ្លានៅស្ងៀម សួរទៀតថា តើហ៊ានចាប់ដង្កូវចេញពីខ្លូនយើងទេ?
-កុមារីឆ្លើយថា នាងខ្ញុំហ៊ាន។
-ក្រោយពីបានសួរនូវសំណួរ ខ្លាបានយកផ្លែចបនិងឱ្យកុមារីយកជាលមកដាកដំឡូងហើយប្រាប់ថាដល់ផ្ទះចាំបើកមើល។ កុមារីបានមកដល់ផ្ទះក៏ហៅបងប្អូនមកបើកជាលឃើញសុទ្ធតែមាស។ នៅពេលនោះកុមារីព្រមទាំងក្រុមគ្រួសារក្លាយជាសេដ្ឋីនៅពេលនោះ។
-មានគ្រួសារមួយនៅក្បែរនោះក៏កើតមានចិត្តច្រណែននិងកុមារីបានជេរស្តីកូនរបស់ខ្លួនថាមិនចេះរកការមុខរបរអ្វីទេគិតតែពីដេក ។ កុមារីទី២បានយកចបជីកទៅជីកដំឡូងហើយបានធ្វើឲ្យរបូតផ្លែចបដោយចេតនា។
-ស្រាប់តែនៅពេលនោះក៏ជួបខ្លាៗបានសួរនៅសំណួរដដែលដូចកុមារិទី១ សួរថា ខ្លួនខ្លាស្អុយទេ?
-កុមារីទី២ប្រាប់ថា កុំថាឡើយស្អុយ នៅជិតសឹងថានៅមិនបានផង!
-ខ្លាបានសួរចប់មិនមាត់ក៏ឱ្យកុមារីទី២យកជាលមកដាក់ដំឡូងហើយយកមកដល់ផ្ទះហៅក្រុមគ្រួសារមកបើកមើលមាសតែមិនបានមាស មើកមកសុទ្ធតែសត្វពស់វែកៗ ចឹកពួកគេស្លាប់ទាំងអស់ទៅ។
ចចើងចង់លាភ រែងបាត់ធនទៅ
ប្រភព៖ប្រជុំរឿងព្រេងខ្មែរ/ភាគទី២/១


Comments