រឿង"ឪពុកកូននិងសត្វលា"


#រឿង"ឪពុកកូននិងសត្វលា"
មានតំណាលថា ២នាក់ឪពុកនិងកូនព្រមទាំងសត្វលា១ក្បាលបានចេញធ្វើដំណើរឆ្លងកាត់ពីភូមិមួយ ទៅភូមិមួយ ដោយជិះសត្វលាទាំងអស់គ្នា...តែមិនយូរប៉ុន្មានក៏ត្រូវអ្នកភូមិ រិះគន់ថា លាតូចណាស់ជិះមិនប្រណីសោះ...កូនក៏ចុះដើរទុកអោយឪពុកជិះម្នាក់ឯង...ទៅដល់ភូមិមួយទៀតក្រមុំអ្នកភូមិនិយាយថា..សត្វលារូបរាងស្អាតសមនឹងកំលោះសង្ហា តាចាស់នេះអត់ទំនង...ឪពុកចុះដើរវិញម្តងទុកអោយកូនជិះម្នាក់ឯង...ទៅដល់ភូមិមួយ...អ្នកភូមិពោលថា កូនកំលោះ មានកំលាំងម្តេចឡើយជិះលាអោយឱពុកចាស់ដើរយ៉ាងហ្នឹង?

ទាំង២នាក់ចុះបណ្តើរលាដល់ភូមិមួយទៀត..អ្នកភូមិពេបមាត់និយាយ..
ថាអោយកូនលាដើរឆ្ងាយយ៉ាងនេះបើមិនហត់ងាប់ក៏សឹកក្រចករបស់
គ្នាអស់ដែរ...ឪពុកនិងកូនឮដូចនេះក៏កាប់មែកឈើជាស្នែងនិងរកវល្លិ៍
ចងលាសែង..ទៅដល់ភូមិមួយស្រាប់តែអ្នកភូមិក្រវីក្បាលហួសចិត្តលាន់មាត់ថាឪពុកនិងកូននេះឡប់សតិទេឬ..សត្វលាសម្រាប់ជិះសោះបែរជានាំគ្នាសែងទៅវិញ?
សរុបសេចក្តីមក គ្មាននរណាអាចតម្រូវចិត្តមនុស្សគ្រប់រូបបានឡើយសូម្បីទេវតាក៏ដោយ។

Comments